Friday, August 5, 2016

ប្រវត្តិកុំព្យូទ័រ

​បច្ចុប្បន្ននេះមានស្ថាប័នជាច្រើនដែលកំពុងតំណើការហើយការតំណើការនោះផងដែរអាចធ្វើទៅ
បានគឺអាស្រ័យលើការប្រើប្រាស់ប្រព័ន្ធកុំព្យូរទ័រដើម្បីជាជំនួយ។ អ្នកទាំនោះបានប្រើប្រាស់ទាំង នោះបានប្រើប្រាស់កុំព្យូទ័រមកជាច្រើនឆ្នាំ តែមានអ្នកមួយចំនួនមិនទាន់បានយល់ពីប្រវត្តិរបស់ វានៅឡើយទេ។ ដោយហេតុនេះទើបខ្ញុំនិងធ្វើការលើកឡើងពីប្រវ្តតិរបស់កុំព្យូទ័រដូចតទៅនេះ។
 Blaise Pascal ជាគណិតវិទូជនជាតិបារាំងបានបង្កើតអ្វីដែលគេជឿថាជាម៉ាសីនបូកលេខដំបូង នៅឆ្នាំ១៦៤២ដែលមានឈ្មោះថា Mechanical Adding Machine ម៉ាសីននេះអាចសម្របខ្លូនដូច និងគោលការណ៍ប្រើប្រាស់ Abacus ដែរប៉ុន្ដែវាខុសគ្នាត្រង់ការប្រើប្រាស់ដៃក្នុងការរាប់ចំនូន។ ផ្ទុយទៅវិញ Pascal បានប្រើប្រាស់ដងបង្វិលដើប្បីរំកិលខ្ទង់ ចំនួនគោលការណ៏នៃម៉ាសីន Pascal នៅតែបានគេប្រើមកទល់បច្ចុប្បន្នដូចជាការរាប់ខ្សៃរអាត់​ Tape Recorders រឺឧបករណ៍រាប់ចំងាយ Odometers.
នៅឆ្នាំ១៦៧៤ លោក Gottfried  Withelm Von Leibunitz បានអភិវន្ឍម៉ាសីន​Pascal ដើម្បីអោយវា
អាចធ្វើប្រមាណវិធីគុណនិងចែកអោយកាន់តែងាយស្រួលឡើងដូចដែលវាធ្លាប់ត្រូវបានគេប្រើ ដើម្បីបួកដក។ នៅពេលដែលអាយុកាលនៃឧស្សាហនីយកម្មបានរីកដុះដាលពេញទ្វីបអឺរ៉ុប។
ដល់ស.វទី១៩ លោក​Charles babbage បានរកឃើញម៉ាសុីនមួយដែលអាចបំពេញការគណនា ផ្នែកគណិតវិទ្យា ដែលម៉ាសិននេះអាចរក្សាតំលៃលេខនៅក្នុងMemoryរបស់វា ហើយបង្ហាញ ពីការប្រៀបធៀបបែបតក្កវិជ្ជា នៅក្នុងចំណោមតម្លៃទាំងនោះគេបានហៅវាថាម៉ាសិនវិភាគ Analytical Engine។ ក្រោយមកម៉ាសិនរបស់ Hollerith មានភាពជោគជ័យយ៉ាងច្រើន និងកាត់បន្ថយ ពេលវេលាពីរឺបីដែឡត្រូវប្រើដើម្បីគណនាលទ្ធិផលមកវិញ វារកចមណូលអោយ ក្រុមហ៊ុនដែលផលិតម៉ាសុីននោះក្នុងឆ្នាំ១៩១១​ ក្រុមហ៊ុននោះបានបញ្ជូលគ្នាជាមួយគូប្រគួត ប្រជែងរបស់ខ្លួន ដើម្បីបង្កើតទៅក្រុនហ៊ុន International Business Machine(IBM)។
ENIAC (electronic Numberical  Intergrator and Computer  ) គឺជាកុំព្យួទ័រអេឡិចទ្រនិចតំបូង បង្អស់ វាត្រូវបានបង្កើតឡើងពេញលេញនៅឆ្នាំ១៩៤៦ នៅសាលារៀនមួយនៃសាកលវិទ្យាល័យ Electrical Engineering Pennsylvania។ ម៉ាសិននេះគ្មានផ្នែកចល័តទេ តែវាអាចបង្កើតកម្មវិធីបាន ហើយអាចមានសមតភាពផ្ទុកនូវការគណនាស្មុកស្មាញ ម៉ាសីននេះប្រើ Vacuum tube ប្រហែល ១៨០០​អូល។
កុំព្យូទ័រដែលប្រើបចេ្ចកវិទ្យា Vacuuum Tube ត្រូវបានគេហៅថាកុំព្យួទ័រជំនាន់ទីមួយ កុំព្យួទ័រ ENIAC អាចធ្វើប្រមាណវិធីក្នុងល្បឿន០.២ Milli Second ឬអាចធ្វើការគណនាបាន៥០០០ដងក្នុងមួយ វិនាទី។ វាមានទំហំ១៥០០ស្វែហ្វីត លើផ្ទៃរាបហើយវាអាចធ្វើការដោះស្រាយបញ្ហាឬតំណើរការ បានតែមួយកម្មវិធីប៉ុន្នោះក្នុងមួយដង។​
នៅក្នុងឆ្នាំ១៩៥០សហគ្រាសReminton Rand បានផលិតម៉ាសីន UNIVAC១1 (Universal Automatic Calculator) វាអាចគណនា១០០០០ដងក្នុងមួយវិនាទី។​ នៅក្នុងឆ្នាំ១៩៥៧​IBMបានអភិវឌ្ឍន៍ម៉ាសីន IBM704 ដែលអាចគណនា១០០០០០ដងក្នុងមួយវិនាទី។
នៅទ.ស១៩៥០ Transistor គឺត្រូវបានគេបង្កើតនិងផ្លាស់ប្ដូរ Vacuum Tube រាប់ពាន់អំពួលដែល ត្រូវបានគេប្រើក្នុងកុំព្យូទ័រអេឡិចត្រូនិច។ កុំព្យូទ័រដែលប្រើប្រាស់​ Transistor អាចធ្វើការគណនា បានពី២០០០០០ដងទៅដល់២៥០០០០ដងក្នុងមួយវិនាទី។ Computer Transition តំណាងអោយ កុំព្យូរទ័រទី២ វាមិនម៉ែនមកទល់និងពាក់កណ្ដាលទ.ស១៩៦០ ទេដែលកុំព្យូរទ័រជំនាន់ទី៣ត្រូវបាន គេប្រើប្រាស់។ ទាំងអស់នេះត្រូវបានគេបន្ថែមតួអក្សរដោយបច្ចេកវិទ្យា Solid State ហើយអភិវឌ្ឍជា Intergrade Circuity វិញ នៅឆ្នាំ១៩៧១កុំព្យូទ័រជំនាន់ទី៤ត្រូវបានគេបញ្ជូលអក្សរដោយមានការ ដាក់បញ្ជូលនូវ circuit បន្ថែមដោយបង្កើនកម្មវិធីចំរុះនិងអាចរក្សារទុកអង្គចងចាំជាក់ស្ដែង។ ទ.សនៅឆ្នាំ១៩៨០កុំព្យូទ័រជំនាន់ទី៥បានបង្កើនល្បឿនពី៣ទៅ៥លានដងក្នុងមួយវិនាទី និងអាចទទួលពាក្យបញ្ជាពី១០ទៅ១៥លានដងក្នងមួយវិនាទី។
អាយុកាលរបស់Micro Computer ចាប់ផ្ដើមនៅឆ្នាំ១៩៧៥ នៅពេលដែលក្រុមហ៊ុនមួយមានឈ្មោះ ថាMITS បានណែនាំនូវម៉ូដែល ALTAIR8800 កុំព្យួទ័រនេះបង្កើតកម្មវិធីដោយការចុច។ នៅក្នុងឆ្នាំ១៩៧៧ក្រុមហ៊ុន Commodore and Radio Shack Personal Computer ពួកគេបានផលិតពួក វាដោយមាន Steve Job and Steve Wozniak បានប្រកាសថាពួកគេនិងបង្កើតវាដែរ ដោយពួកគេបានឆ្នៃកុំព្យូទ័រនោះក្នុងពេលដែលគេរៀលនៅសាកលវិទ្យាល័យ ។ ផលិតកម្មទ្រង់ទ្រាយធំបានចាប់ផ្ដើមក្នុងឆ្នាំ១៩៧៩​ ហើយនៅចុងឆ្នាំ១៩៨១វាជារយៈពេលដែល លក់កុំព្យូរទ័រផ្ទាល់ខ្លួនដាច់បំផុត។
ក្នុងខែកក្កដាឆ្នាំ១៩៨២កុំព្យួទ័រផ្លាល់ខ្លួនរបស់ក្រុមហ៊ុនIBM ចាប់កំណើតឡើង ហើយមាន មនុស្ស ជាច្រើនបានអះអាងថាពិភពលោកបានផ្លាស់ប្ដូរជារៀងរហូត។

និយមន័យកុំព្យូទ័រ

កុំព្យូទ័រ ( Computer )​ គីជាម៉ាសីុនអេឡិចត្រូនិចដែលប្រើដោយស្វ័យប្រវត្តិហើយយើងប្រើវា
ដើម្បីបញ្ចូលព័តមានរក្សាទុកនៅក្នុងនោះនិងបញ្ចេញព័ត៌មានទាំងនោះមកក្រៅ។ ​​     កុំព្យូទ័រអាចធ្វើការងារផ្សេងៗបានច្រើនដូចជាការងាររដ្ឋបាលនៅក្នុងការិយាល័យការគណនា
ដែលមានភាពសាំញុាំការធ្វើទិន្នន័យធំៗនិងការកំសាន្តផងដែរ។​     លើសពីនេះទៅទៀតកុំព្យូទ័រ
ត្រូវបានគេប្រើប្រាស់ក្នុងវិស័យពេទ្យ អប់រំ សិល្បះ... នៅលើពិភពលោកក៍ដូចជានៅលើអវកាស
ផងដែរ។